បឹងព្រែកល្ពៅ គឺជាតំបន់ដីសើមដ៏ធំមួយដែលស្ថិតក្នុងតំបន់ដីសណ្តរទន្លេមេគង្គក្រោម និងត្រូវបានកំណត់ជាតំបន់ការពារ ទេសភាពបឹងព្រែកល្ពៅតាមរយៈអនុក្រឹត្យលេខ៩០អនក្រ.បក ចុះនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ដែលមានទីតាំងភូមិសាស្រ្ត ស្ថិតនៅស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ។ តំបន់ដីសើមនេះមានសារៈសំខាន់ក្នុងការទ្រទ្រង់ ផ្គត់ផ្គង់ និង ជាទីជម្រករបស់សត្វស្លាប រុក្ខជាតិ មច្ឆជាតិ និងសត្វព្រៃផ្សេងៗ ដែលក្នុងនោះមានសត្វ និងរុក្ខជាតិមួយចំនួនមិនទាន់បាន កត់ត្រាលម្អិតនៅឡើយទេ។ អង្គការBirdLife ក្រោមកិច្ចសហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការគាំទ្រដល់ ការអង្កេតតាមដានជីវៈចម្រុះនៅតំបន់បឹងព្រែកល្ពៅតាំងពីឆ្នាំ២០០៣មកម្ល៉េះ។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅបាននឹង កំពុងគាំទ្រដល់សត្វក្រៀលរកចំណីនៅរដូវមិនបន្តពូជប្រមាណ៣០% នៃចំនួនសត្វក្រៀលសរុបទូទាំងប្រទេស និងបានគាំទ្រ ដល់សត្វស្លាបផ្សេងៗទៀតប្រមាណជា១២៩ប្រភេទ ព្រមទាំងបានផ្តល់គុណតម្លៃសេវាកម្មអេកូឡូស៊ី(ត្រី ទឹក កសិកម្ម...) ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅជុំវិញ ក្នុងតម្លៃប្រមាណជាងពីរលានដុល្លាអាមេរិចក្នុងមួយឆ្នាំ (WWT, ២០១២ )។ សត្វចង្កៀលខ្យង ត្រូវបានកត់ត្រាមានវត្តមាននៅតំបន់បឹងព្រែកល្ពៅតាំងពីឆ្នាំ២០0៣មកម្ល៉េះ ដែលមានចំនួនប្រហែលជាង មួយរយក្បាលប៉ុណ្ណោះ។…
continue reading