Donate

សត្វត្មាតនៅកម្ពុជា

សេចក្តីប្រកាសព័ត៌មានរួម ស្ថានភាពសត្វត្មាតកម្ពុជាមានសញ្ញាណវិជ្ជមាន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា តែទាមទារបង្កើនកិច្ចការពារ បន្ថែមទៀត

សេចក្តីប្រកាសព័ត៌មានរួម ស្ថានភាពសត្វត្មាតកម្ពុជាមានសញ្ញាណវិជ្ជមាន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា តែទាមទារបង្កើនកិច្ចការពារ បន្ថែមទៀត
លទ្ធផលនៃការតាមដាន និងកត់ត្រាស្ថានភាពប្រជាសាស្ត្រសត្វត្មាត ដែលបានធ្វើឡើងក្នុងថ្ងៃផ្សេងគ្នាក្នុងចន្លោះខែកក្កដា និងខែសីហា ឆ្នាំ២០២១ កន្លងទៅ បានបង្ហាញថា សត្វត្មាតទាំងបីប្រភេទ ដែលមាននៅប្រទេសកម្ពុជាគឺ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ មានវត្តមានសរុបចំនួន ១៤០ក្បាល នៅក្នុងអាហារដ្ឋានត្មាតសំខាន់ៗចំនួន ០៤ កន្លែងនៅតំបន់ការពារធម្មជាតិ កម្ពុជាគឺ៖ អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង អាហារដ្ឋានត្មាតដែនជម្រក​សត្វព្រៃឆែបក្នុងខេត្ត ព្រះវិហារ អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃសំបូរក្នុងខេត្តក្រចេះ និងអាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្ត មណ្ឌលគិរី។ គួរបញ្ជាក់ដែរថា សត្វត្មាតទាំងបីប្រភេទនេះសុទ្ធសឹងតែត្រូវបានចាត់ថ្នាក់ជាប្រ​ភេទ​​​​ជិតផុតពូជបំផុតក្នុងបញ្ជី ក្រហមនៃអង្គការ IUCN។ ជាមួយ លទ្ធផលរាប់បាននៅខែចុងក្រោយនេះ យើងឃើញថា អាហារដ្ឋានត្មាតនៅដែនជម្រកសត្វព្រៃសំបូរមានការកើនឡើង នូវចំនួនសត្វត្មាតគួរឱ្យកត់សម្គាល់។ អ្នកវិទ្យាសាស្រ្តនៃក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានសម្តែងការអបអរសាទរចំពោះ សញ្ញាណវិជ្ជមាននៃស្ថានភាពសត្វត្មាតទាំងបីប្រភេទ…
continue reading