អង្ករមិត្តក្រៀល គឺជាផលិតផលមេត្រីភាពសត្វស្លាប ដែលផលិតដោយកសិករមូលដ្ឋាន ក្នុងគម្រោងអភិរក្សសត្វក្រៀល ក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពត។ ការដាំដុះស្រូវមិត្តក្រៀល គឺអនុវត្តតាមវិធីសាស្រ្តបែបធម្មជាតិ ដោយមិនមានប្រើប្រាស់ថ្នាំ និងជីគីមី ដើម្បីចូលរួមកាត់បន្ថយ ការប៉ះពាល់ដល់សុខភាពមនុស្ស ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះជាពិសេសសត្វក្រៀល។ បរិភោគអង្ករមិត្តក្រៀលគឺដើម្បីសុខភាពអ្នកនិងចូលរួមអភិរក្សសត្វក្រៀលកុំអោយផុតពូជ!
continue reading