ការតម្លើងស្លាកប៉ាណូហាមប្រាមការបរបាញ់សត្វព្រៃនៅក្នុងខេត្តតាកែវនិងខេត្តកំពត

ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការបរបាញ់សត្វព្រៃ និងផលប៉ះពាល់នៃការបរិភោគសាច់សត្វព្រៃនៅតំបន់ដីសណ្ដមេគង្គក្រោមប្រទេសកម្ពុជា អង្គការជីវិតធម្មជាតិនៅកម្ពុជាបានសហការជាមួយមន្ទីរបរិស្ថានខេត្តតាកែវនិងខេត្តកំពតក្នុងការលើកស្លាកប៉ាណូផ្សព្វផ្សាយតាមទីតាំងគោលដៅជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង និងបឹងព្រែកល្ពៅដូចខាងក្រោម៖
១. ការលើកស្លាកនៅតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត ស្ថិតក្រោមការដឹកនាំរបស់លោក ឈឹម ម៉េង អនុប្រធានការិយាល័យ និងជាមន្ត្រីគ្រប់គ្រងតំបន់ការពារ អង្គការជីវិតធម្មជាតិនៅកម្ពុជា និង លោកអនុភូមិអន្លង់ថ្ងាន់។ ការលើកស្លាកនេះដែរធ្វើឡើង នៅចំណុចទីតាំងតំបន់ភ្នំទឹកធំស្ថិតក្នុង ភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤
២. កាលើកស្លាកនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ។
ទីតាំងទីមួយ: ស្ថិតក្រោមការដឹកនាំដោយលោកជា សុភា អភិបាលរងនៃគណ:អភិបាលស្រុកកោះអណ្តែត និងចូលរួមដោយ លោកស្រី ហ៊ន ចន្ធី ជំទប់ទី១ ឃុំរមេញ លោក លឹម វ៉ាត នាយករងតំបន់ការពារ និងអង្គការជីវិតធម្មជាតិនៅកម្ពុជា។ ស្លាកនេះដែរត្រូវបានតម្លើង នៅចំណុចរនេល ឃុំរមេញ ស្រុកកោះអណ្តែត នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។
ទីតាំងទីពីរ: ស្ថិតក្រោមការដឹកនាំដោយលោកពួយ រដ្ឋា អភិបាលរងនៃគណ:អភិបាលស្រុកបូរីជលសារ និងចូលរួមដោយលោក ជា រីន អនុប្រធានការិយាល័យនៃរដ្ឋបាលស្រុកបូរីជលសារ, លោកស្រីយៀង វឿន ជំនួយការហិរញ្ញវត្ថុ, លោកលឹម វ៉ាត នាយករងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងអង្គការ ជីវិតធម្មជាតិនៅកម្ពុជា នៅចំណុចនៅទីតាំងគល់ស្ពានថ្មនៅជិតសាលាបឋមសិក្សាកំពង់ក្រសាំង ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។
យើងខ្ញុំសូមអំពាវនាវដល់សាធារណជនទាំងអស់ចូលរួមថែរក្សានិងអភិរក្សសត្វព្រៃគ្រប់ប្រភេទឲ្យបានគង់វង្សយូរអង្វែងសម្រាប់ជាផលប្រយោជន៍ដល់ប្រទេសជាតិនិងមនុស្សជំនាន់ក្រោយ ជាពិសេសសត្វក្រៀលដែលជាប្រភេទកម្រនិងជិតផុតពូជនៅលើពិភពលោក។សូមចូលរួមការពារតំបន់ដីសើមបឹងព្រែកល្ពៅ និងអន្លង់ព្រីង!


