បរិច្ចាក

អំពីអង្គការជីវិតធម្មជាតិនៅកម្ពុជា

ប្រវត្តិ

អង្គការជីវិតធម្មជាតិនៅកម្ពុជា​ គឺជាអង្គការអភិរក្សក្នុងស្រុកមួយ។ អង្គការនេះត្រូវបានបង្កើតឡើងដោយមានការគាំទ្រ ផ្នែកបច្ចេកទេសពីអង្គការជីវិតសត្វស្លាបអន្តរជាតិ (BirdLife International) ក្រោមជំនួយផ្នែកហិរញ្ញវត្ថុពី មូលនិធិភាពជាដៃគូសម្រាប់ប្រព័ន្ធអេកូឡូស៊ីទទួលរងការគំរាមកំហែង (CEPF) តាមរយៈអង្គការសហភាព  អន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) អង្គការជីវិតធម្មជាតិនៅកម្ពុជា ត្រូវបានបង្កើតឡើងដោយមានសមាជិក 12 នាក់ ដែលក្នុងនោះមាន 10 នាក់ ជាបុគ្គលិកស្នូលរបស់អង្គការជីវិតសត្វស្លាបអន្តរជាតិការផ្តួចផ្តើមបង្កើតឡើងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រអន្តរកាលនៃការផ្ទេរភារកិច្ចជូនអង្គការក្នុងស្រុករបស់អង្គការជីវិតសត្វស្លាបអន្តរជាតិ ដែលគិតមកដល់បច្ចុប្បន្នមានដៃគូចំនួន ១២១ ក្នុងបណ្តាប្រទេសនានាជុំវិញពិភពលោក។ បន្ទាប់ពីការបង្កើតកម្មវិធីដោយផ្ទាល់នៅក្នុងវិស័យអភិរក្ស និងការកសាងសមត្ថភាពដល់អ្នកអភិរក្ស និងបុគ្គលិកក្នុងស្រុកអស់រយៈពេលជាង១៥ឆ្នាំនៅក្នុងប្រទេសកម្ពុជា អង្គការជីវិតសត្វស្លាបអន្តរជាតិ កំពុងតែរៀបចំយុទ្ធសាស្រ្តប្រគល់បេសកកម្មនៅក្នុងប្រទេសកម្ពុជាទៅឱ្យអង្គការក្នុងស្រុកមួយ។ សមាជិកស្ថាបនិកទាំង ១២ នាក់របស់អង្គការជិវិតធម្មជាតិកម្ពុជា ជឿជាក់យ៉ាងមុតមាំថាបុគ្គលិកកម្ពុជានឹងអាចអនុវត្តបេសកកម្មរបស់ អង្គការជីវិតសត្វស្លាបអន្តរជាតិ នេះបានដោយរលូន។

 

ការចុះបញ្ជី

អង្គការជីវិតធម្មជាតិនៅកម្ពុជា ត្រូវបានទទួលស្គាល់ដោយប្រកាសរបស់ក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជានៅថ្ងៃទី 02 ខែកុម្ភៈឆ្នាំ 2017

ចក្ខុវិស័យ ៖

“ទាំងអស់គ្នាដើម្បីរស់នៅប្រកបដោយសុខដុមរមនារវាងមនុស្ស និងធម្មជាតិ​។

បេសកកម្ម៖

ធ្វើការអភិរក្សជីវចម្រុះតាមរយៈការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាពដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា។

គោលបំណងរបស់យើង៖

អង្គការជីវិតធម្មជាតិនៅកម្ពុជាធ្វើការដើម្បីសម្រេចឱ្យបាននូវគោលបំណងសំខាន់ៗដូចខាងក្រោម៖

  • ថែរក្សា និងអភិរក្សសត្វព្រៃនៅក្នុងប្រទេសកម្ពុជាុ,
  • អភិរក្សទីតាំង និងទីជម្រកដែលមានសារៈសំខាន់សម្រាប់ជីវចម្រុះ,
  • ទ្រទ្រង់ប្រព័ន្ធអេកូឡួស៊ីដែលធ្វើឱ្យគុណភាពជីវភាពរបស់មនុស្សកាន់តែប្រសើរ,
  • ចូលរួមកាត់បន្ថយភាពក្រីក្រតាមរយៈការលើកកម្ពស់នូវការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តភាព,
  • កសាងសមត្ថភាព និងលើកកម្ពស់ការងារអភិរក្សជីវៈចម្រុះរបស់ប្រជាជនកម្ពុជា។