បរិច្ចាក

ក្រុមប្រឹក្សាភិបាល

អង្គការជីវិតធម្មជាតិនៅកម្ពុជា គឺជាអង្គការអភិរក្សជីវចម្រុះ ក្រៅរដ្ឋាភិបាលមួយ នៅកម្ពុជាដែលដឹកនាំដោយ ក្រុមប្រឹក្សាភិបាល ដែលជាអ្នកអភិរក្សមានបទពិសោធន៍និងត្រូវបានទទួលស្គាល់ ចំនួនបួននាក់:

លោកបណ្ឌិត ស្រី ស៊ុនលាង – ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា: លោកបណ្ឌិត ស៊ុនលាង​ បានទទួល សញ្ញាបត្រ ថ្នាក់បណ្ឌិតពីប្រទេសជប៉ុន ហើយបច្ចុប្បន្នគឺជានាយក នៃនាយកដ្ឋានអភិរក្សតំបន់ទឹកសាបដីសើម របស់ក្រសួងបរិស្ថាន។ ជាមួយនឹងបទពិសោធន៍ជាង 10 ឆ្នាំ ធ្វើការនៅក្នុងវិស័យបរិស្ថានជាពិសេស ការអភិរក្សតំបន់ដីសើម លោកបណ្ឌិតស្រី ស៊ុនលាង ត្រូវបាន បោះឆ្នោតតែងតាំងធ្វើជាប្រធាន នៃ មជ្ឈមណ្ឌលតំបន់រ៉ាមសារអាស៊ីខាងកើត និង Indo-Burma Ramsar Regional Initiative.

លោកទុយ សេរីវឌ្ឍនា – អនុប្រធានក្រុមប្រឹក្សាភិបាលរបស់ អង្គការជីវិតធម្មជាតិនៅកម្ពុជា: បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកបច្ចេកវិទ្យាឈើ។ លោកសេរីវឌ្ឍនា ជាអតីតប្រធានអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ-កម្ពុជា ។ ជាមួយនឹងបទពិសោធន៍ការងារជាង 15 ឆ្នាំនៅក្នុងវិស័យអភិរក្ស ជាពិសេសក្នុងគម្រោងអភិរក្សសត្វដំរីតំបន់អាស៊ី លោក សេរីវឌ្ឍនា បានទទួលពានរង្វាន់ Goldman Environmental Prize ប្រកបដោយកិត្យានុភាព នៅក្នុងឆ្នាំ 2010 ។

លោក ប៊ូ វរសក្ស – នាយកផ្នែកហិរញ្ញវត្ថុ ​ នៃក្រុមប្រឹក្សាភិបាលរបស់ អង្គការជីវិតធម្មជាតិនៅកម្ពុជា : បានទទួលសញ្ញាប័ត្រអនុបណ្ឌិតគ្រប់គ្រង អាជីវកម្ម និង​ បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុនិងធនាគារ។ បច្ចុប្បន្នលោក វរសក្ស មានតំណែងជាប្រធានគ្រប់គ្រង កម្មវិធី នៃអង្គការ BirdLife International ។ ដោយមានបទពិសោធន៍ការងារ ជាង 10 ឆ្នាំ ជាមួយអង្គការអន្ដរជាតិ លើការអភិរក្ស លោក វរសក្ស មានចំណង់ចំណូលចិត្តក្នុងការពង្រឹងសមត្ថភាពអ្នក អភិរក្សកម្ពុជាវ័យក្មេង ឱ្យបង្កើតនិងដឹកនាំអង្គការអភិរក្សធម្មជាតិមួយ។

លោក Robin Loveridge – សមាជិកក្រុមប្រឹក្សាភិបាលរបស់ អង្គការជីវិតធម្មជាតិនៅកម្ពុជា: បានទទួលសញ្ញាប័ត្រអនុបណ្ឌិត ផ្នែក បរិស្ថានវិទ្យា ការវិវត្ត និងការអភិរក្ស។ លោក Robin បានធ្វើការនៅអង្គការ BirdLife International Cambodia ជាទីប្រឹក្សាបច្ចេកទេសមុនពេលទៅរស់នៅចក្រភពអង់គ្លេសដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិតរបស់គាត់ នៅក្នុងផ្នែក ជីវចម្រុះ។ ដោយមានបទពិសោធន៍ការងារជាង 10 ឆ្នាំជុំវិញពិភពលោក ក្នុងការអភិរក្សធម្មជាតិ លោក Robin គាំទ្រស្ថាបនិកអង្គការជីវិតធម្មជាតិនៅកម្ពុជា យ៉ាងពេញទំហឹងចំពោះក្នុងការអភិវឌ្ឍន៍​ និងអនុវត្តយុទ្ធសាស្រ្ត អភិរក្សរយៈពេលវែងនៅកម្ពុជា។