បរិច្ចាក
ព័ត៌មាន

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអង្គការជីវិតធម្មជាតិនៅកម្ពុជា

នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ដើម្បីពិនិត្យវឌ្ឍនភាពនៃកម្មវិធីចំនួន៥ របាយការណ៍ហិរញ្ញវត្ថុ បញ្ហាប្រឈមសំខាន់ៗ និងផែនការការងារឆ្នាំ២០២៦ ព្រមទាំងពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែនាំរបស់អង្គការ។

ជាលទ្ធផល ក្រុមប្រឹក្សាភិបាលបានផ្តល់មតិយោបល់ដ៏មានតម្លៃដើម្បីដោះស្រាយបញ្ហាប្រឈម និងបានអនុម័តលើគុណតម្លៃស្នូលរបស់អង្គការ និងច្បាប់បុគ្គលិកដែលបានស្នើឡើង។

គណៈកម្មាធិការប្រតិបត្តិ និងបុគ្គលិកទាំងអស់នៃអង្គការជីវិតធម្មជាតិនៅកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ សម្រាប់ការគាំទ្រ និងការបន្តដឹកនាំ ហើយនិងជូនពរឆ្នាំថ្មីសូមអោយមានសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ច។

ពាក្យសម្គាល់៖