បរិច្ចាក
ព័ត៌មាន

កិច្ចប្រជុំភាគីពាក់ព័ន្ធស្ដីពីវឌ្ឍនភាពនៃគម្រោងរេដបូក និងការគ្រប់គ្រងដែនជម្រកសត្វព្រៃលំផាត់

កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាជនបង្គោលរេដបូកជាតិ អមដោយឯកឧត្តម កែន សិរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងជាប្រធានលេខាធិការរដ្ឋានក្រុមការងាររេដបូក និងឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងខេត្តរតនគិរី និងលោកនាយករបស់អង្គការជីវិតធម្មជាតិនៅកម្ពុជានៅសាលប្រជុំមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥។

ភាគីពាក់ព័ន្ធរបស់គម្រោងរេដបូក សរុប​ ៦១​ នាក់ក្នុងនោះមានតំណាងមកពី​ក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្តទាំងពីរ មន្ទីរពាក់ព័ន្ធ ​អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបីប្រភេទ មន្ត្រីឧទ្យានុរក្ស តំណាងសហគមន៍ និង​អង្គការមិនមែនរដ្ឋាភិបាលបានចូលរួម និងបានដឹងអំពីវឌ្ឍនភាពនៃការរៀបចំគម្រោងរេដបូក និងការគ្រប់គ្រងដែនជម្រកសត្វព្រៃលំផាត់រួមមាន៖

  • ឯកសារគម្រោងបទដ្ឋានផ្ទៀងផ្ទាត់កាបូន (VCS-PDD) ត្រូវបានផ្ដល់សុពលភាពនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ដោយ ស្ថាប័នផ្ដល់សុពលភាព និងផ្ទៀងផ្ទាត់ ឈ្មោះក្រុមហ៊ុន SCS Global។ គម្រោងអនុវត្តរេដបូកលើផ្ទៃដីសរុប ១២៧.២៧០ហិកតា មានរយៈពេល ៤០ឆ្នាំ និងមានសមត្ថភាពអាចកាត់បន្ថយឧស្ម័នកាបូនិកប្រហែល ១២.៣៥៤.២៧៩ តោន (tCO2e)។
  • បាត់បង់គម្របព្រៃឈើក្នុងតំបន់គម្រោង ០,១០% ស្មើនឹង១២៨.១៨ ពីឆ្នាំ២០២០​ ធៀបនឹង២០២៤
  • គាំទ្រមន្ត្រីឧទ្យានុរក្សចំនួន ២៨នាក់ និងស្នាក់ការចំនួន០៦ ដើម្បីទប់ស្កាត់ការបាត់បង់ព្រៃឈើ
  • គាំទ្រអ្នកស្ម័គ្រចិត្តល្បាតសហគមន៍​ ០៧ រូបដើម្បីចូលរួមជាមួយមន្ត្រីឧទ្យានុរក្ស
  • គាំទ្រ សហគមន៍តំបន់ការពារធម្មជាតិ (CPAs/CBOs) ចំនួន០៦ ល្បាតប្រចាំខែ កសាង និងអនុវត្តផែនការគ្រប់គ្រង និងការ
  • គាំទ្រកសិករស្រូវត្រយង (Ibis Rice) ចំនួន ៣៧២គ្រួសារ ក្នុង ០៦ភូមិ
  • កំពុងជ្រើសរើសយុវជនដើម្បីផ្តល់អាហារូបករណ៍ដល់ភូមិគោលដៅទាំង១៦
  • គាំទ្រសាលាបឋមសិក្សាចំនួន៤
  • អភិរក្សសត្វជិតផុតពូជ (ត្រយងយក្ស, ត្រយងចង្កំកស ក្រៀល, និង រមាំង)

ក្រៅពីវឌ្ឍនភាពទាំងនេះ ឯកឧត្តមជួប ប៉ារីស៍ក៏បានចែករំលែកបន្ថែមទៀតនូវសារៈសំខាន់នៃការអនុវត្តគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់គឺ

  • ការការពារព្រៃឈើបានល្អនាំឱ្យសម្បូរព្រៃឈើ និងសត្វព្រៃ។ ព្រៃឈើជួយបន្សុទ្ធខ្យល់ ធ្វើឱ្យដីមានជីជាតិ និងសំអាតទឹកព្រមទាំងទាក់ទាញទឹកភ្លៀង។ សម្រស់របស់វាក៏អាចទាក់ទាញភ្ញៀងទេសចរកណ៍ និងបង្កើតការងារដល់ប្រជាពលរដ្ឋទៀតផង។
  • គម្រោងរេដបូកក៏បានធ្វើឱ្យពិភពលោកទទួលស្គាល់កម្ពុជាថាប្រទេសឈានមុខ

បញ្ហាប្រឈមធំៗមួយចំនួន ក៏ត្រូវបានលើកយកមកពិភាក្សានិងស្វែងរកដំណោះស្រាយរួមមាន

  • ការបរបាញ់ខុសច្បាប់ ការកាប់រានដីព្រៃខុសច្បាប់ ដំណោះស្រាយគឺត្រូវមានកិច្ចសហការរវាងដែនជម្រកនិងអជ្ញាធរមូលដ្ឋានអនុវត្តច្បាប់និងអប់រំផ្សព្វផ្សាយ។ ដាច់ខាតមិនត្រូវចេញលិខិតបញ្ជាក់ទិញលក់ដីក្នុងដែនជម្រកសត្វព្រៃ។
  • គម្រោងអភិវឌ្ឍន៍នានា: ត្រូវកាត់បន្ថយផលប៉ះពាល់និងបញ្ជាសពីតំបន់អនុវត្តគម្រោងរេដបូក

ឯកឧត្តមតំណាងក្រសួងបរិស្ថាន និងឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តទាំងពីរបានយល់ពីផលប្រយោជន៍ និងគាំទ្រនៅដំណោះស្រាយដែលលើកឡើងដោយអង្គប្រជុំ ហើយបានប្ដេជ្ញាចិត្តចូលរួមអនុវត្តគម្រោងរេដបូកដែនជម្រកលំផាត់ដើម្បីបានជាប្រយោជន៍សហគម៍មូលដ្ឋាននិងព្រៃឈើ។​

ពាក្យសម្គាល់៖