កិច្ចប្រជុំលើកទី៧របស់ក្រុមប្រឹក្សាភិបាលរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា
ក្រុមប្រឹក្សាភិបាលរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជាបានរៀបចំកិច្ចប្រជុំលើកទី៧របស់ខ្លួននាថ្ងៃទី១៣ ខែកក្តដា ឆ្នាំ ២០២៣ដើម្បីពិនិត្យលើលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២២និងពិភាក្សាលើសេចក្តីព្រៀងគោលនយោបាយហិរញ្ញវត្ថុចុងក្រោយរបស់អង្គការ។ កិច្ចប្រជុំនេះប្រព្រិត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត ស្រី ស៊ុនលាង (ប្រធានក្រុមប្រឹក្សាភិបាល) លោក ទុយ សេរីវឌ្ឍនា (អនុប្រធានក្រុមបឹក្សាភិបាល) និងលោកអ៊ុង សំអឿន (សមាជិកក្រុមប្រឹក្សាភិបាល) ហើយក៏មានការចូលរួមពីគណៈកម្មការប្រតិបិត្ត និងគណៈកម្មការគ្រប់គ្រងរបស់អង្គការផងដែរ។ ជាលទ្ធផល ក្រុមប្រឹក្សាបានទទួលយកផលសម្រេចបានក្នុងឆ្នាំ២០២២ និងផែនការសម្រាប់ឆ្នាំ២០២៣ ព្រមទាំងអនុម័ត្រលើគោលនយោបាយហិរវត្ថុជាមួយនិងសំណើរអោយកែសម្រួលនិតិវិធីលទ្ធកម្មដោយត្រូវពិភាក្សាបន្ថែមជាមួយគោលការណ៍ណែនាំស្តីពីលទ្ធកម្មរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។