ក្រសួងបរិស្ថានប្រកាសទទួលស្គាល់ការបង្កើតសហគមន៍តំបន់ការពារធម្មជាតិបាឡត-តំបន់រ៉ាមសារបឹងទន្លេឆ្មារ

អង្គការជីវិតធម្មជាតិនៅកម្ពុជាសូមចូលរួមអបអរសហគមន៍តំបន់ការពារធម្មជាតិបាឡត ដែលទើបទទួលបានការទទួលស្គាល់ការបង្កើតពីក្រសួងបរិស្ថានជាសហគមន៍តំបន់ការពារធម្មជាតិស្របច្បាប់ នៃតំបន់រ៉ាមសារបឹងទន្លេឆ្មារ លើទំហំផ្ទៃដី ៦៥ហិកតា។ មានទីតាំងក្នុងទន្លេសាបនៃខេត្តកកំពង់ធំ សហគមន៍តំបន់ការពារធម្មជាតិបាឡត បាននឹងកំពុងចូលរួមយ៉ាងសកម្មជាមួយមន្រ្ដីឧទ្យានុរក្សនៃតំបន់រ៉ាមសារបឹងទន្លេឆ្មារ ក្នុងការឃ្លាំមើលបទល្មើសខុសច្បាប់ និងអង្កេតតាមដានជីវ:ចម្រុះក្នុងតំបន់។សេចក្ដីប្រកាសទទួលស្គាល់នេះ គឺជាការផ្តល់សិទ្ធិពេញលេញដល់សហគមន៍ក្នុងការចូលរួមចំណែកលើការងារអភិក្សធនធានធម្មជាតិ និងអាចអាស្រ័យផលលើធនធានធម្មជាតិក្នុងតំបន់សហគមន៍ ដែលស្របតាមលក្ខន្តិកៈដូចដែលបានចែង។ អង្គការជីវិតធម្មជាតិនៅកម្ពុជាសហការជាមួយមន្ទីរបរិស្ថានខេត្តកំពង់ធំបាននិងកំពុងគាំទ្រដល់សហគមន៍នេះក្នុងការរៀបចំនិងអនុវត្តផែនការគ្រប់គ្រងផងដែរ។ អរគុណគម្រោង ទន្លេសាបយើងដែលបានឧបត្ថម្ភថវិកាដល់សកម្មភាពនេះតាមរយ:អង្គការជីវិតធម្មជាតិនៅកម្ពុជា។


