Donate
News

ចន្ទីមិត្តដំរី / Elephant Cashew

“បរិភោគចន្ទីមិត្តដំរីដើម្បីសុខភាពរបស់លោកអ្នក បង្កើនជីវភាពសហគមន៍ និងចូលរួមអភិរក្សព្រៃឈើរបស់កម្ពុជា”

“Consume Elephant Cashew for your health, support community livelihoods and help conserve Cambodia’s forests.”

ចន្ទីមិត្តដំរីគឺជាផលិតផលដែលកើតចេញពីគំនិតផ្តួចផ្តើមដើម្បីការពារការបាត់បង់ព្រៃឈើតាមរយៈការលើកកម្ពស់ជីវភាពប្រកបដោយនិរន្តរភាពសម្រាប់សហគមន៍។ ផលិតដោយកសិករជាសមាជិកសហគមន៍ស្វាយចន្ទីធម្មជាតិជ័យឧត្តមដែលមានទីតាំងជាប់ដែនជម្រកសត្វព្រៃលំផាត់
ក្នុងឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី​ ប្រទេសកម្ពុជា។​

ចន្ទីមិត្តដំរីត្រូវបានដាំដុះនិងកែច្នៃស្របតាមស្តង់ដារ ការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP)និងគោរពយ៉ាងខ្ជាប់ខ្ជួននូវលក្ខខណ្ឌ ចន្ទីមេត្រីភាពព្រៃឈើ​ ពោលគឺកសិករប្តេជ្ញាកាត់បន្ថយការប្រើប្រាស់សារធាតុគីមីឈប់ពង្រីកដីចំការដោយខុសច្បាប់ដែលនាំអោយបាត់បង់ព្រៃឈើ និងសត្វព្រៃ ព្រមទាំងលើកកម្ពស់សិទ្ធ និងការចូលរួមរបស់ស្រ្តី។

តាមរយៈការជ្រើសរើសចន្ទីមិត្តដំរី លោកអ្នកកំពុងគាំទ្រកសិករតាមរយៈការបណ្តុះបណ្តាលការដាំដុះប្រកបដោយនិរន្តរភាព និងលក់ផលិតផលបានថ្លៃខ្ពស់ជាងទីផ្សារ ព្រមទាំងរួមចំណែកកាត់បន្ថយការបាត់បង់ព្រៃឈើក្នុងតំបន់ទេសភាពលំផាត់។        

     

Elephant Cashew is a product of a deforestation-free initiative that promotes sustainable livelihoods for local communities. It is produced by members of the Chey Oudom Natural Cashew Community​​ located adjacent to the Lomphat Wildlife Sanctuary in Lomphat District, Ratanakiri Province, Cambodia.

Elephant Cashew is cultivated and processed in accordance with Cambodia Good Agricultural Practices (CamGAP) standards and strictly complies with Deforestation-Free- Cashew criteria. Farmers are committed to minimizing the use of chemical substances, preventing illegal plantation expansion that threatens forests and wildlife, and promoting women’s rights and participation.

By choosing Elephant Cashew, you are supporting local farmers through sustainable agriculture training and fair premium prices, while contributing to the reduction of deforestation within the ​​​​Lomphat landscape.

លក្ខណៈវិនិច្ឆ័យ/ Criteria

កសិករផលិតចន្ទីមិត្តដំរីត្រូវគោរពគោលការណ៍ និងលក្ខណៈវិនិច្ឆ័យស្វាយចន្ទីមេត្រីភាពព្រៃឈើដូចខាងក្រោម:

  • មានចំការស្វាយចន្ទីជាកម្មសិទ្ធស្របច្បាប់និងមិនពង្រីកចំការស្វាយចន្ទីដោយខុសច្បាប់
  • មិនកាប់បំផ្លាញព្រៃឈើ​ និងរានដីព្រៃដោយខុសច្បាប់
  • មិនបរបាញ់សត្វព្រៃ និងជួញដូរសត្វព្រៃ
  • ត្រូវដាំដុះគោរពតាមស្តង់ដារCamGAP ដោយប្រើប្រាស់និងទុកដាក់កាកសំណល់គីមីឱ្យបានត្រឹមត្រូវ​​​​
  • ត្រូវគោរពសិទ្ធកុមារនិងសិទ្ធិស្រ្តី (កិច្ចការពារសង្គម​)
  • ត្រូវយល់ព្រមសហការអោយគម្រោងធ្វើការពិនិត្យវាយតម្លៃ

To produce Elephant Cashew, farmers must comply with Cashew Deforestation-Free Criteria :

  • Have a legal cashew plantation and not expand illegally
  • Not engage in illegal logging and land encroachment.
  • Not hunting and trade wildlife.
  • Follow CamGAP standards, including the safe use and disposal of agrochemicals.
  • Respect women’s and children’s rights (social safeguard)
  • Cooperate with compliance inspections and monitoring

អត្ថប្រយោជន៍/ benefits

លោក លោកស្រីបរិភោគចន្ទីមិត្ដដំរីនិងទទួលបានផលប្រយោជន៍ដូចខាងក្រោម៖

  • ទប់ស្កាត់ការបាត់បង់ព្រៃឈើនិងការពារសត្វព្រៃ
  • បង្កើនជីវិភាពសហគមន៍តាមរយះការផ្តល់តម្លៃបន្ថែម
  • ផ្តល់ឱកាសការងារដល់សហគមន៍មូលដ្ឋានជាពិសេសក្រុមស្ត្រី
  • ទទួលបានគ្រាប់ស្វាយចន្ទីដែលមានគុណភាពខ្ពស់និងមានសុវត្ថិភាពសំរាប់សុខភាពអ្នក

 By choosing Elephant Cashew, you enjoy the following benefits:

  • Support forest conservation and wildlife protection.
  • Improve local community livelihoods through premium prices.
  • Create employment opportunities for local communities, especially women​ group.
  • Enjoy safe, high-quality cashew nuts that are good for your health.

—————————————————————————————-

សម្រាប់ព័ត៌មានលំអិត សូមទាក់ទង / For more information please contact us

ផ្ទះលេខ ៣២ អេ ផ្លូវលេខ ៤៩៤ ផ្សារដើមថ្កូវ ចំការមក រាជធានីភ្នំពេញ
# 32A, Street 494, Phsar Deurm Thkov, Chamkarmon, Phnom penh

+855 (0) 78 732 240  NatureLife Cambodia

Tagged:
,