“បរិភោគចន្ទីមិត្តដំរីដើម្បីសុខភាពរបស់លោកអ្នក បង្កើនជីវភាពសហគមន៍ និងចូលរួមអភិរក្សព្រៃឈើរបស់កម្ពុជា” “Consume Elephant Cashew for your health, support community livelihoods and help conserve Cambodia’s forests.” ចន្ទីមិត្តដំរីគឺជាផលិតផលដែលកើតចេញពីគំនិតផ្តួចផ្តើមដើម្បីការពារការបាត់បង់ព្រៃឈើតាមរយៈការលើកកម្ពស់ជីវភាពប្រកបដោយនិរន្តរភាពសម្រាប់សហគមន៍។ ផលិតដោយកសិករជាសមាជិកសហគមន៍ស្វាយចន្ទីធម្មជាតិជ័យឧត្តមដែលមានទីតាំងជាប់ដែនជម្រកសត្វព្រៃលំផាត់ ក្នុងឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ប្រទេសកម្ពុជា។ ចន្ទីមិត្តដំរីត្រូវបានដាំដុះនិងកែច្នៃស្របតាមស្តង់ដារ ការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP)និងគោរពយ៉ាងខ្ជាប់ខ្ជួននូវលក្ខខណ្ឌ ចន្ទីមេត្រីភាពព្រៃឈើ ពោលគឺកសិករប្តេជ្ញាកាត់បន្ថយការប្រើប្រាស់សារធាតុគីមីឈប់ពង្រីកដីចំការដោយខុសច្បាប់ដែលនាំអោយបាត់បង់ព្រៃឈើ និងសត្វព្រៃ ព្រមទាំងលើកកម្ពស់សិទ្ធ និងការចូលរួមរបស់ស្រ្តី។ តាមរយៈការជ្រើសរើសចន្ទីមិត្តដំរី លោកអ្នកកំពុងគាំទ្រកសិករតាមរយៈការបណ្តុះបណ្តាលការដាំដុះប្រកបដោយនិរន្តរភាព និងលក់ផលិតផលបានថ្លៃខ្ពស់ជាងទីផ្សារ ព្រមទាំងរួមចំណែកកាត់បន្ថយការបាត់បង់ព្រៃឈើក្នុងតំបន់ទេសភាពលំផាត់។ …
continue reading