ទិវាដីសើមពិភពលោក ២០១៨
នៅថ្ងៃទី 1 និងទី 2 ខែកុម្ភៈ និស្សិតនិងបុគ្គលិកប្រមាណ 40 នាក់មកពីសាកលវិទ្យាល័យបញ្ញាសាស្រ្ត រួមជាមួយ បុគ្គលិកអង្គការជីវិតធម្មជាតិនៅកម្ពុជា អន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា អង្គការសមាគមន៏អភិរក្សសត្វព្រៃ និងអង្គការដៃគូផ្សេងៗ បានចូលរួមក្នុងពិធីអបអរសាទរ ទិវាតំបន់ដីសើមពិភពលោក ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន នៅខេត្តកំពង់ធំ។
ទិវាតំបន់ដីសើមពិភពលោក ត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី 2 ខែកុម្ភៈដើម្បីអបអរការអនុម័តអនុសញ្ញាស្តីពីតំបន់ដីសើម (អនុសញ្ញារ៉ាមសារ) នៅថ្ងៃទី 2 ខែកុម្ភៈឆ្នាំ 1971 ។ ដើម្បីលើកកម្ពស់ធនធានធម្មជាតិដ៏មហិមារបស់ខ្លួន ប្រទេសកម្ពុជាបាន ចូលរួមអនុសញ្ញានេះនៅក្នុងឆ្នាំ 1999 ។ បច្ចុប្បន្នកម្ពុជាមានតំបន់ចំនួន 4 កន្លែង ដែលត្រូវបានគេចាត់ទុកថាជាតំបន់ដីសើម ដែលមានសារៈសំខាន់ជាអន្តរជាតិ (តំបន់រ៉ាមសារ Ramsar Sites) ហើយតំបន់ដែលត្រូវបានដាក់ចូលថ្មីៗនេះ គឺតំបន់ព្រែកទាល់រ៉ាមសារ។
នៅថ្ងៃទី 1 ខែកុម្ភៈអ្នកចូលរួមក្នុងពិធីបានមកដល់ស្រុកស្ទោងបន្ទាប់ពី ជិះរថយន្តក្រុងរយៈពេល 4 ម៉ោង។ បន្ទាប់មកក្រុមការងារនេះបានធ្វើដំណើរទៅកាន់តំបន់ការពារ ដើម្បីទស្សនាសត្វស្លាបដ៏កម្រ។ កំដៅក្នុងរដូវប្រាំងរបស់ប្រទេសកម្ពុជាគឺ មានការផ្តល់កម្តៅខ្លាំង។ ពន្លឺព្រះអាទិត្យចាំងមកលើយើងធ្វើអោយញើសហូរស្រក់។ បន្ទាប់ពីធ្វើដំណើរប្រកបដោយភាពរឹងមាំ ដោយម៉ូតូ នៅលើ ផ្លូវក្រឡុកនៅតំបន់ដីសើម និងដើរនៅក្រោមព្រះអាទិត្យដ៏ក្ដៅ ក្រុមការងាររបស់យើងបានប្រទះឃើញសត្វស្លាប ខ្សឹប ឬ ទ្រមាក់អណ្តើក (Bengal Florican Houbaropsis Bengalensis) ដែលជាសត្វស្លាបជិតផុតពូជ។ ពីព្រោះសត្វស្លាបនេះ ងាយស្រួល នឹងត្រូវបានរំខានដោយមនុស្ស ក្រុមការងារយើងបានស្វែងរកកន្លែងលាក់ខ្លួន ដើម្បីលបមើលពីចម្ងាយ យ៉ាងស្ងៀមស្ងាត់និងយកចិត្តទុកដាក់។ ទីបំផុត ក្រុមការងារយើងក៏បានប្រទះឃើញ សត្វស្លាបញីមួយក្បាល ឈ្មោលពីរក្បាល កំពុងដើរយ៉ាងសង្ហារក្នុង តំបន់ដែលជាទ្រនំរបស់ពួកគេ។

អ្នកចូលរួមបានព្យាយាមប្រើគ្រប់ចលនា នៅពីក្រោយគុម្ពោតដើម្បីមើលសត្វស្លាបដ៏កម្រ។

សត្វស្លាប ខ្សឹប ឬ ទ្រមាក់អណ្តើក (Bengal Florican) ហើរលើមេឃ
សត្វស្លាប ខ្សឹប ឬ ទ្រមាក់អណ្តើក (Bengal Florican) គឺជាសត្វស្លាបចំណាកស្រុក ដែលរងការជិតផុតពូជយ៉ាងធ្ងន់ធ្ងរ មានប្រភពពីឧបទ្វីបឥណ្ឌា និងអាស៊ីអាគ្នេយ៍។ ដោយសារតែការបំផ្លិចបំផ្លាញជំរកយ៉ាងឆាប់រហ័ស ចំនួនរបស់វាឥឡូវមានត្រឹមតែ ខ្ទង់រយប៉ុណ្ណោះ ហើយវត្តមានរបស់វានៅមានកម្រិត ដោយសារដីដែលជាជំរកមានទំហំតូច។ តំបន់លិចទឹកនិងតំបន់ដីសើមរបស់ប្រទេសកម្ពុជាផ្តល់ នូវជំរុំភៀសខ្លួនដ៏មានតម្លៃ ដល់សត្វស្លាបនេះ។ ដូច្នេះដំណើរទស្សនកិច្ចនេះបានមានតួរនាទី ជាការរំលឹកទាន់ពេលវេលា ដល់យើងដើម្បីឆ្លុះបញ្ចាំង ពីប្រធានបទនៃទិវាដីសើមនៅឆ្នាំនេះ: “តំបន់ដីសើមដើម្បីនិរន្តរភាពទីក្រុងនាពេលអនាគត” ។

អ្នកចូលរួមកំពុងថតរូបជាក្រុមនៅពេលដែលព្រះអាទិត្យកំពុងរៀបលិច។
នៅថ្ងៃទី 2 ខែកុម្ភៈ អ្នកចូលរួមបានប្រារព្ធ ពិធីអបអរសាទរ នៅវិទ្យាល័យមួយក្នុងស្រុកមួយ។ សិស្សានុសិស្សបានចូលរួមស្តាប់ សុន្ទរកថារបស់អ្នកតំណាងមកពីក្រសួងបរិស្ថាន ដោយយកចិត្តទុកដាក់។ ពួកគេក៏បានចូលរួមយ៉ាងសកម្មក្នុងអំឡុងពេល វគ្គសំណួរនិងចម្លើយ ដើម្បីឆ្លើយសំណួរស្តីអំពីបរិស្ថាននៅកម្ពុជា និងតំបន់ដីសើម។

សិស្សមកពី PUC ក្នុងអំឡុងពេលសុន្ទរកថា

សិស្សអនុវិទ្យាល័យបានចូលរួមយ៉ាងសកម្មនៅក្នុងវគ្គសំណួរនិងចម្លើយ
ការប្រារព្ធទិវានេះបានចូលរួមក្នុងការលើកកម្ពស់ការយល់ដឹង និងពង្រឹងចំណងទាក់ទងរបស់យើងជាមួយអង្គការបរិស្ថាន។ យើងជឿជាក់ថានិស្សិតកម្ពុជាភាគច្រើនមានការយល់ដឹងពីបរិស្ថាន ដែលធ្វើឲ្យមានការសម្រេចបានការអភិវឌ្ឍន៍ប្រកបដោយចីរភាពរវាងមនុស្ស និងធម្មជាតិ។

សិស្សានុសិស្សអនុវិទ្យាល័យថតរូបជាមួយតំណាងក្រសួងបរិស្ថាននិងបុគ្គលិករបស់អង្គការជីវិតធម្មជាតិ បន្ទាប់ពីព្រឹត្តិការណ៍ត្រូវបាន បញ្ចប់។