ព័ត៍មានសង្ខេប“សហគ្រាសសហគមន៍អភិរក្សទន្លេសាប” នៃសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង
- គឺជាក្រុមកែច្នៃផលិតជលផលដឹកនាំដោយក្រុមស្ដី្រ ហើយស្ថិតក្រោមការគ្រប់គ្រងរបស់សហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង ដែលជាសហគមន៍តំបន់ការពារតែមួយគត់ក្នុងតំបន់រ៉ាមសារស្ទឹងសែន។
- ត្រូវបានបង្កើតឡើងក្រោមថវិកាគាំទ្រនៃមូលនិធិ Critical Ecosystem Partnership Fund (CEPF) ដែលអនុវត្ដដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)
- សមាជិកសរុបចំនួន ១៨ រូប ស្រ្ដី១០ មានទីតាំងក្នុងភូមិទួលនាងសាវ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ
គោលបំណងនៃការចងក្រងសហគ្រាសសហគមន៍អភិរក្សទន្លេសាប
- លើកកម្ពស់ការចូលរួម និងដឹកនាំរបស់ស្ដ្រី
- ពិពិធកម្មជម្រើសមុខរបរក្នុងសហគមន៍មូលដ្ឋាន
- បង្កើនជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការជំរុញការផលិតក្នុងស្រុកដោយបង្កើនអនាម័យនិងគុណភាព
- រួមចំណែកការងារអភិរក្សធនធានធម្មជាតិក្នុងតំបន់រ៉ាមសារ និងបឹងទន្លេសាប តាមរយៈការកាត់បន្ថយនូវការដកហូតធនធានធម្មជាតិហួសកម្រិត
- បង្កើនចំណេះដឹងដល់ប្រជាជនមូលដ្ឋានស្តីអំពីការកែឆ្នែផលិតផលនេសាទ
- បង្កើនសាមគ្គីភាពនៅក្នុងក្រុម និងការងារជាសហគមន៍
- ផលិតផល
- “ត្រីទន្លេ” ដែលជាត្រីឆ្អើរមិត្ដភាពជីវចម្រុះ
- ផលិតផលកសិផលផ្សេងៗ (មិនទាន់រៀបចំ)
- គោលការណ៍អនុវត្ដត្រីទន្លេ ទាំង ៩
១.សមាជិកត្រូវមានឆន្ទះចូលរួមក្នុងក្រុមដោយស្ម័គ្រចិត្ដ ដោយគ្មានការបង្ខិតបង្ខំក្នុងរូបភាពណាមួយឡើយ
២.សមាជិកត្រូវមានទីលំនៅអចិន្រ្ដៃយ៍នៅក្នុងឃុំផាត់សណ្ដាយ ដោយមានការទទួលស្គាល់ត្រឹមត្រូវពីអាជ្ញាធរមូលដ្ឋាន និងជាសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង
៣.សមាជិកមិនត្រូវប្រើប្រាស់ឧបករណ៍ខុសច្បាប់សម្រាប់នេសាទក្នុងតំបន់ការពារ ឬតំបន់អភិរក្ស ឬនេសាទប្រភេទត្រីងាយរងគ្រោះ ឬនេសាទកូនត្រីសម្រាប់មកកែច្នៃឡើយ
៤.សមាជិកមិនត្រូវប្រើប្រាស់អុសដែលកាត់ចេញពីតំបន់អភិរក្សក្នុងតំបន់សហគមន៍ ឬតំបន់រ៉ាមសារឡើយ
៥.សមាជិកមិនត្រូវជាប់ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិនានា ដូចជាការបរមាញ់សត្វព្រៃ ការប្រមូលពងសត្វ ការទន្ទ្រានដី ឬការនេសាទខុសច្បាប់ឡើយ ហើយត្រូវចូលរួមរាយការណ៍ដល់អាជ្ញាធរមូលដ្ឋានឲ្យបានទាន់ពេលវេលា ប្រសិនបើប្រទះឃើញមានការប្រព្រឹត្ដបទល្មើសធនធានធម្មជាតិនានា។
៦.សមាជិកត្រូវមានឆន្ទះខ្ពស់ក្នុងការចូលរួមទៀងទាត់នៅក្នុងវគ្គបណ្ដុះបណ្ដាល និងកិច្ចប្រជុំនានា ដើម្បីពង្រឹងសមត្ថភាព និងជំនាញក្នុងការអនុវត្ដកែច្នៃត្រីឆ្អើរស្របទៅតាមស្ដង់ដារគុណភាព និងគោលការណ៍អនាម័យត្រឹមត្រូវ
៧.សមាជិកត្រូវចូលរួមសហការជាមួយអ្នកពាក់ព័ន្ធក្នុងការត្រួតពិនិត្យ តាមដាន និងវាយតម្លៃទៅលើការអនុវត្ដក្នុងដំណើរការផលិតកែច្នៃត្រីឆ្អើរ ការស្ដុកទុកនិងវេចខ្ចប់ និងការគ្រប់គ្រងកាកសំណល់ស្របតាមស្ដង់ដាគុណភាព និងគោលការណ៍អនាម័យ
៨.សមាជិកត្រូវចូលរួមជំរុញការអនុវត្ដការធ្វើវារីវប្បកម្មសុវត្ថភាពក្នុងសហគមន៍ ដើម្បីបង្កើនការផលិតប្រកបដោយនិរន្ដរភាព និងកាត់បន្ថយការដកហូតធនធានធម្មជាតិហួសកម្រិតក្នុងតំបន់អភិរក្ស។
៩. សមាជិកត្រូវចូលរួមផ្ដល់ប្រាក់វិភាគទានជាសមាជិកភាពនៃចំនួន ១,០០០ រៀល ក្នុងមួយខែ និង៥% នៃប្រាក់ចំណេញទៅសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង សម្រាប់គាំទ្រលើការគ្រប់គ្រងធនធានធម្មជាតិ និង ៥% នៃប្រាក់ចំណេញទៀត ចូលក្នុងសហគ្រាសសម្រាប់ជាថវិកាបម្រុងសម្រាប់ជួសជុល ឬកែច្នៃលើដំណើរការកែច្នៃត្រីឆ្អើរ
ពាក្យសម្គាល់៖