បរិច្ចាក
ព័ត៌មាន

យន្តការផ្ដល់មតិយោបល់ និងដោះស្រាយបណ្ដឹងសម្រាប់គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់

ឯកសារនេះត្រូវបានរៀបចំដោយទីប្រឹក្សាឯករាជ្យ ដោយបានសិក្សាពីយន្តការបណ្ដឹងរបស់គម្រោងរេដបូកនានាដូចជាគម្រោងរេដបូកដែនជម្រកសត្វព្រៃកែវសីមា និងក្រវាញកណ្ដាលជាដើម ព្រមទាំងស្របទៅតាមស្តង់ដារបរិស្ថាន សហគមន៍ និងជីវៈចម្រុះ (Climate Community and Biodiversity Standard-CCB) នៃយន្តការទីផ្សារស្ម័គ្រចិត្ត (Voluntary Carbon Markets-VCS)។ លើសពីនេះទៀត អង្គការជីវិតធម្មជាតិនៅកម្ពុជាក៏បានពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរភូមិទាំង១៦ ដែលជាភូមិគោលដៅគម្រោងរេដបូកផងដែរ។

យន្តការផ្ដល់មតិយោបល់ និងដោះស្រាយបណ្ដឹងមានពីផ្នែកសំខាន់គឺ

1) យន្តការផ្ដល់មតិយោបល់រួមមាន កិច្ចប្រជុំពិគ្រោះយោបល់របស់អ្នកពាក់ព័ន្ធ សិក្ខាសាលាប្រចាំឆ្នាំ ការបណ្ដុះបណ្ដាល ការប្រជុំប្រចាំត្រីមាស ឬព្រឹត្តិការណ៍ផ្សេងៗ ប្រអប់សំបុត្រចំនួន ៤៣ដែលតំឡើងនៅតាមភូមិគោលដៅទាំង១៦ ទូរស័ព្ទ ០៧១ ៣២៨ ៧១២៣ តេលេក្រាម ០៧១ ៣២៨ ៧១២៣ អ៊ីម៉ែល lomphatredd@naturelifecambodia.org ហ្វេសបុក របស់ ស្ថាប័ន https://www.facebook.com/NatureLifeCambodia/ ឬដាក់តាមរយៈភាគីទី៣គឺ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)។

2) យន្តការដោះស្រាយបណ្ដឹងមានបីដំណាក់កាលគឺ ក. ដំណាក់កាលគម្រោង ខ. ដំណាក់កាលភាគីទី៣ និងគ. តុលាការ។

បន្ទាប់ពីរៀបចំរួចរាល់ ក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជា សហការជាមួយក្រុមការងារគម្រោង USAID មរតកបៃតង អាជ្ញាធរភូមិ ឃុំ ស្រុក និងមន្ទីរបរិស្ថាន បានចុះផ្សព្វផ្សាយ និងតំឡើងប្រអប់សំបុត្រចាប់ពីថ្ងៃទី២៤ ២៥ ២៦ និង២៩ ខែឧសភានេះ បានចំនួន១១ភូមិ (ក្នុងចំណោម ១៦ភូមិគោលដៅ) ដែលមានអ្នកចូលរួមសរុប ៣២៦នាក់ ស្រី១៩៦នាក់។

ដំណើរការផ្សព្វផ្សាយជំហានទី១នេះ គ្រោងនឹងបញ្ចប់ត្រឹមថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣។ បន្ទាប់ពីនោះទៅនឹងបន្តផ្សព្វផ្សាយក្នុងកិច្ចប្រជុំនានាដែលជាសកម្មភាពរបស់គម្រោង។

ពាក្យសម្គាល់៖