សិក្ខសាលាស្តីពីការអភិរក្សក្រៀលក្នុងអនុតំបន់មេគង្គ

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន និងក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជាបានរៀបចំសិក្ខាសាលាស្តីពី«ការអភិរក្សសត្វក្រៀលក្នុងអនុតំបន់មេគង្គ»។
សិក្ខាសាលានេះដឹកនាំដោយ ឯកឧត្តម ស្រី ស៊ុនលាង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន និងមានសិក្ខាកាមសរុប៧៣រូបដែលជាតំណាងមកពីប្រទេសភូមា និងនេប៉ាល់ រដ្ឋបាលព្រៃឈើ មន្ត្រីឧទ្យានុរក្ស អង្គការBirdLife International Asia, NatureLife Cambodia, ICF, WWT, WCS, WWF, CBC, FFI, WEA, SVC, CBGA, CI, IUCN និស្សិតមកពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសកលវិទ្យាល័យភូមិន្ទកសិកម្ម ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដូចជា៖
1.ពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងស្រាវជ្រាវថ្មីៗក្នុងចំណោមអ្នកចូលរួមមកពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងនេប៉ាល់ និងចែករំលែកបញ្ហាប្រឈម និងលទ្ធផលនៃការអនុវត្ត ដោយផ្តោតលើការអភិរក្ស និងការស្តាឡើងវិញ
2.ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមស្ថាប័នដែលចូលរួម និង
3.លើកទឹកចិត្តឱ្យមានការចូលរួមនិងគាំទ្រពីសាធារណៈ ជាពិសេសនិស្សិត ទៅលើសកម្មភាពអភិរក្សសត្វក្រៀល។
ប្រធានបទសំខាន់ៗចំនួន៥ត្រូវបានធ្វើបទបង្ហាញ និងពិភាក្សារួមមាន៖
១-ការអភិរក្សសត្វក្រៀលនៅក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងនេប៉ាល់
២-ការស្រាវជ្រាវ និង ការស្តាទីជម្រក
៣-ការសង្គ្រោះនិងការពារសំបុកសត្វក្រៀល
៤-គំនិតផ្តួចផ្តើមកសិកម្មមិត្តភាពសត្វក្រៀល និង
៥-ស្ថានភាពសត្វក្រៀលក្នុងអនុតំបន់មេគង្គ និងតំបន់អាស៊ី
សូមជំរាបជូនថាក្រុមការងារអភិរក្សសត្វក្រៀលកម្ពុជាបង្កើតក្នុងឆ្នាំ២០២៣ដឹកនាំដោយក្រសួងបរិស្ថាន សំរបសំរួលដោយអង្គការជីវិតធម្មជាតិនៅកម្ពុជានិងមានសមាជិកស្ថាប័ននិងអង្គការពាក់ព័ន្ធមានដូចជារដ្ឋបាលព្រៃឈើ អង្គការ WCS, ACCB, ICF, និងអង្គការWWT។
សូមអរគុណដល់ក្រសួងបរិស្ថាន ធនាគារLOLC BirdLife International-Asia, International Crane Foundation (ICF), និង #CraneRice ដែលបានគំាទ្រថវិការសំរាប់រៀបចំសិក្ខាសាលានេះ។


















