បរិច្ចាក
ព័ត៌មាន

សិក្ខាសាលាថ្នាក់​ជាតិសម្រាប់ផែនការសកម្មភាពអភិរក្សសត្វត្រយង​ចង្កំកស​រយៈ​ពេល​ប្រាំ​ឆ្នាំ

្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥

ប្រទេសកម្ពុជាគឺជាជម្រកដែល​មាន​សត្វត្រយង​ចង្កំកស​ច្រើន​ជាង​គេ​បំផុត​ដែលជា​ប្រភេទ​បក្សី​ទទួល​រង​គ្រោះ​ជិតផុតពូជបំផុត ខណៈ​ដែល​សត្វ​ត្រយង​ចង្កំកស​ពេញវ័យមាន​តិចជាង១ ០០០ក្បាលដែលនៅសេស​សល់ទូទាំងពិភពលោក។ ការការពារប្រភេទសត្វដ៏​អស្ចារ្យ​នេះគឺជារឿងបន្ទាន់។

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ អ្នកពាក់ព័ន្ធសំខាន់ៗមកពីភ្នាក់ងាររដ្ឋាភិបាល អង្គការដែល​ធ្វើ​ការ​ងារ​អភិរក្ស​ធន​ធាន​ធម្មជាតិ​ អ្នកគ្រប់គ្រងដែនជម្រកសត្វព្រៃ និងស្ថាប័នសិក្សានឹងមកជួបជុំគ្នាដើម្បីបញ្ចប់ និងដាក់ឱ្យដំណើរការផែនការសកម្មភាពអភិរក្ស​សត្វត្រយង​ចង្កំកស​របស់​កម្ពុជា (២០២៦-២០៣០)។ សិក្ខាសាលាថ្នាក់​ជាតិនេះមានគោលបំណងកសាងការឯកភាពគ្នា ពង្រឹងភាពជាដៃគូ និងឯកភាពលើសកម្មភាពច្បាស់លាស់ដើម្បីការពារទី​ជម្រកធម្មជាតិ​របស់​សត្វត្រយង​ ការពារតំបន់​ពង​កូន​ និងលើក​កម្ពស់​ការ​ចូលរួមការ​ងារ​អភិរក្ស​របស់​សហគមន៍មូល​ដ្ឋាន​។

ដោយមានអ្នកចូលរួមប្រហែល ៤៥នាក់ មកពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ ដែនជម្រកសត្វព្រៃ អង្គការ NatureLife Cambodia, Rising Phoenix, WCS, ACCB, WWF, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអង្គការដែល​ធ្វើ​ការ​ងារ​លើ​វិស័យ​អភិរក្ស​នានា​ សិក្ខាសាលានេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកផែនទីបង្ហាញផ្លូវដែលមានមូលដ្ឋានលើភស្តុតាង និងមាន​ភាព​បន្ស៊ី​គ្នា ហើយ​​ស្របតាមគោលនយោបាយបរិស្ថានជាតិរបស់ប្រទេសកម្ពុជា។

​ចូល​រួម​ទាំង​អស់​គ្នា​ដើម្បី​ធានា​អនាគត​សត្វ​ត្រយង​ចង្កំកសនិង​ប្រព័ន្ធ​អេកូ​ឡូស៊ី​ដែល​វា​ពឹង​អាស្រ័យ​សម្រាប់​ការ​រស់​រាន​មាន​ជីវិត​។

ពាក្យសម្គាល់៖