សិក្ខាសាលាបណ្តុះបណ្តាលបណ្តាញផ្លូវហោះហើរសត្វស្លាបថ្នាក់ ស្តីពី ការវាយតម្លៃសេវាកម្មអេកូឡូស៊ីតំបន់ដីសើមនៅកម្ពុជា

លោកបណ្ឌិត ស្រី ស៊ុនលាង អគ្គនាយករងនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ
នាថ្ងៃទី១៣និង១៤ ខែកញ្ញា ឆ្នាំ២០២៣ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានសហការជាមួយអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន អង្គការBirdLife International ព្រមទាំងធនាគារអភិវឌ្ឍអាស៊ី ភាពជាដៃគូនៃបណ្តាញផ្លូវហោះហើសត្វស្លាបអាស៊ីខាងកើត-អូស្តាល្រី និងសកលវិទ្យាល័យ Southampton ដើម្បីរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការវាយតម្លៃសេវាកម្មអេកូឡូស៊ីតំបន់ដីសើមនៅកម្ពុជា ។ គោលបំណងនៃសិក្ខាសាលានេះគីដើម្បីបណ្តុះបណ្តាលដល់អ្នកអភិរក្សពាក់ព័ន្ធនិងអ្នកគ្រប់គ្រងតំបន់ដីសើមពីវិធីសាស្រ្តមូលដ្ឋានក្នុងការវាយតម្លៃពីសេវាកម្មអេកូឡូស៊ីតំបន់ដីសើមនិងប្រមូលធាតុចូលបន្ថែមសំរាប់កំនត់តំបន់អតិភាពនៃបណ្តាញផ្លូវហោះហើរសត្វស្លាបនៅក្នុងប្រទេសកម្ពុជា។សិក្ខាសាលានេះប្រព្រិត្តទៅក្រោមអធិបតេយ្យភាពលោកបណ្ឌិតស្រី ស៊ុនលាង អគ្គនាយករងនៃអគ្គនាយកដ្ឋានតំបនការពារធម្មជាតិនិងលោកស្រី Jyotsana Varma នាយិការប្រចាំកម្ពុជានៃធនាគារអភិវឌ្ឍអាស៊ី និងចូលរួមដោយលោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន លោកប្រធាននិងអនុប្រធានមន្ទីរបរិស្ថាន លោកអភិរបាលរងស្រុក លោកនាយកតំបន់ការពារ ឧទ្យានុរក្ស និងតំណាងអង្គការពាក់ព័ន្ធប្រមាណជា៤៥នាក់។ គំនិតផ្តួចផ្តើមនៃបណ្តាញផ្លូវហោះសត្វស្លាបថ្នាក់តំបន់បានកំណត់តំបន់ដីសើមកម្ពុជាចំនួន៩ថាជាតំបន់ដ៏សំខាន់ៗនៃបណ្តាញផ្លូវហោះហើរ ក្នុងនោះរួមមាន តំបន់ការពារទេសភាពបឹងព្រែកល្ពៅ តំបន់ការពារទេសភាពអន្លង់ព្រីង តំបន់រ៉ាមសារកោះកាពិក តំបន់រ៉ាមសារបឹងទន្លេឆ្មារ តំបន់រ៉ាមសារព្រែកទាល់ តំបន់ការពារទេសភាពអាងត្រពាំងថ្មជាដើម។ ក្នុងនាមអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ លោកបណ្ឌិតស្រី ស៊ុនលាង សាទរដល់សិក្ខាកាមចំពោះលទ្ធផលដែលទទួលបានពីសិក្ខាសាលានេះ ព្រមទាំងសំណូមពរអោយមានការបណ្តុះបណ្តាលបន្ថែមទៀតនាពេលអនាគត។លោកក៏បានកត់សំគាល់ថាគំនិតផ្តួចផ្តើមនៃបណ្តាញផ្លូវហោះសត្វស្លាបថ្នាក់តំបន់នឹងផ្តើមជ្រើសរើសតំបន់អតិភាពដែលបានកំណត់រួចហើយដើម្បីអនុវត្តគម្រោងសាកល្បងដើម្បីធ្វើអោយតំបន់ដីសើមទាំងនេះគ្រប់គ្រងនិងអភិរក្សអោយមានប្រសិទ្ធភាព។

លោកស្រីJyotsana Varma នាយិកាប្រចាំកម្ពុជានៃធនាគារអភិវឌ្ឍអាស៊ី

លោកប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា

សិក្ខាកាមចូលរួមសិក្ខាសាលា
ពាក្យសម្គាល់៖