នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជាទទួលបានមេដាយ
រូបភាពដោយ៖ រឿន វ៉ាន់ថេត

អបអរសាទរលោក ប៊ូ វរសក្ស (នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា) ដែលទទួលបានមេដាយមុនីសារាភ័ណ្ឌថ្នាក់សេនាពីរាជរដ្ឋាភិបាលកម្ពុជា ជាការទទួលស្គាល់របស់លោក និងអង្គការជីវិតធម្មជាតិនៅកម្ពុជាដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការងារវិស័យបរិស្ថាន ការអភិរក្សជីវចម្រុះនិងការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។

សូមអរគុណឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងក្រសួងបរិស្ថានដែលបានផ្តល់គ្រឿងឥស្សរិយយសនេះ។





