ថ្ងៃនេះដាំកូនឈើអបអរសាទរទិវាព្រៃឈើអន្តរជាតិ
អត្ថបទដោយ៖ លី សម្ភ័ស និង មាស បញ្ញា

ថ្ងៃនេះ អង្គការជីវិតធម្មជាតិនៅកម្ពុជាមានកិត្តិយសយ៉ាងខ្លាំងក្នុងការទទួលស្វាគមន៍ភ្ញៀវមកពីក្រុមហ៊ុន China Mobile International Limited មកទស្សនាតំបន់ការពារទេសភាពបឹងព្រែកល្ពៅ (BPL) និងចូលរួមដាំដើមឈើព្រៃលិចទឹក ដើម្បីជួយបង្កើនទីជម្រកសត្វស្លាប និងស្ដារឋានប្រព័ន្ធតំបន់ដីសើម។សកម្មភាពនេះត្រូវបានរៀបចំរួមគ្នាជាមួយលោកនាយករងតំបន់ការពារ និងមន្ត្រីឧទ្យានុរក្ស។
គ្រប់ដើមឈើដែលយើងដាំថ្ងៃនេះ គឺជាការបង្កើនជម្រកសម្រាប់សត្វស្លាប និងជួយដល់បរិស្ថានរបស់យើង។



