បរិច្ចាក
ព័ត៌មាន

គម្រោងឥណទានកាបូនដែនជម្រកសត្វព្រៃលំផាត់បញ្ចប់ការធ្វើសវនកម្មលើកទីមួយ

ចាប់ពីថ្ងៃទី១១​ដល់១១​ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុនSCS globalដែលក្រុមហ៊ុនសវនកម្មឯករាជ្យបានបញ្ចប់ការចុះទិវាលធ្វើសវនកម្មគម្រោងឥណទានកាបូនដែនជម្រកសត្វព្រៃលំផាត់។ ក្នុងកំឡុងពេលសវនកម្មលើកទីមួយនេះ ភាគីទីបីនៃគម្រោងនេះបានជួបពិភាក្សាជាមួយលោកអភិបាលរងខេត្តរតនគិរីនិងមណ្ឌលគិរី ថ្នាក់ដឹកនាំម​ន្ទីរបរិស្ថាននិងនាយកដែនជម្រកលំផាត់ទាំំងពីរខេត្ត អភិបាលរងស្រុកលំផាត់និងកោះញែក លោកមេឃុំចំនួន៥ (គឺឃុំស្រែអង្រ្គង ឃុំសិរីមង្គល់ ឃុំជ័យឧត្តម ឃុំរយ៉ និង​ឃុំនងឃីឡឹក) លោកមេភូមិចំនួន៨​ (គឺភូមិ១ ភូមិ២ ភូមិ៣ ភូមិស្រែពកធំ ភូមិថ្មី ភូមិស្រែឈូក ភូមិស្រែជ្រៃ និងភូមិរវាក់) គណកម្មការសហគមន៍ចំនួនបី (អូរគគី វាលកំបោរ និងអូររ៉ៃ) ក្រុមអភិរក្សសហគមន៍និងគណកម្មស្រូវត្រយ៉ងនៃភូមិស្រែជ្រៃ ភូមិស្រែពកធំ និងភូមិថ្មី) ឧទ្យានុរក្ស និងប្រជាជនក្នុងភូមិគោលដៅផងដែរ។ ក្រុមការងារ SCS​ បានចុះត្រួតពិនិត្យមើលឡូត៏ធ្វើសារពើភ័ណ្ឌព្រៃឈើដើម្បីពិនិត្យលើភាពត្រឹមត្រូវនិងវិធីសាស្រ្តដែលបានប្រើ ព្រមទាំំងចុះទៅដល់ទីតាំងសំខាន់ៗមួយចំនួនដើម្បីស្វែងយល់អំពីពីគម្របព្រៃនិងការប្រើប្រាស់ដីធ្លីនៅក្នុងទីតាំងគម្រោង។ នាថ្ងៃចុងក្រោយនៃបេសកម្មនេះ ក្រុមការងាររបស់ក្រុមហ៊ុនSCS globalក៏បានជួបនាយកបេសកម្មរបស់គម្រោង USAID-Morodok Baitangផងដែរ។ សំរាប់ជំហានបន្ទាប់អង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការ BirdLife Internationalនឹងធ្វើការកែសំរួលលើកឯកសារគម្រោងតាមអនុសាសន៍ដែលបានផ្តល់ដោយក្រុមហ៊ុនសវនកម្មនេះក្នុងរយះពេលប៉ុន្មានខែខាងមុខនេះ។ អរគុណដល់អជ្ញាធរនិងភាគីពាក់ព័ន្ធទាំំងអស់ដែលបានផ្តល់ព័តមានដល់សវនករឯករាជ្យនេះ។ អរគុណដល់ USAID-Morodok Baitang និង​BirdLife International ដែលគំាទ្រថវិការដល់គម្រោងឥណទានកាបូនដែនជម្រកសត្វព្រៃលំផាត់។គម្រោងឥណទានកាបូនដែនជម្រកសត្វព្រៃលំផាត់មានក្រសួងបរិស្ថានជាម្ចាស់គម្រោង អង្គការ BirdLife International និងអង្គការជីវិធម្មជាតិនៅកម្ពុជាជាដៃគូអនុវត្ត។

ពាក្យសម្គាល់៖