បរិច្ចាក
ព័ត៌មាន

ការបង្កកំណើតជោគជ័យរបស់សត្វក្រៀលនៅដែនជម្រកសត្វព្រៃលំផាត់

ក្នុងរដូវបន្តពូជឆ្នាំ២០២៥ ក្រុមការងារសិក្សាជីវៈចម្រុះនៃអង្គការជីវិតធម្មជាតិនៅកម្ពុជាបានរកឃើញសំបុកសត្វក្រៀលសរុបចំនួន ៦ សំបុក នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ ក្នុងចំណោម ៦ សំបុកនេះ ៥សំបុកត្រូវបានញាស់កូនដោយជោគជ័យ ដែលមានចំនួនកូនសរុបចំនួន ៦ ក្បាល។

📌លទ្ធផលជាវិជ្ជមាននេះបង្ហាញថាចំនួនសត្វក្រៀលនៅដែនជម្រកសត្វព្រៃលំផាត់ស្ថិតក្នុងស្ថានភាពថេរបើយើងប្រៀបធៀបនិងទិន្នន័យឆ្នាំ២០២៤។

សត្វក្រៀល (Sarus Crane) គឺជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោកនិងអាចហើរបាន សត្វក្រៀលក៏ជាប្រភេទសត្វកំពុងទទួលរងនូវការគំរាមកំហែងនិងប្រឈមនឹងការផុតពូជលើសកលលោក បច្ចុប្បន្នកំពុងមានវត្តមានពងកូននៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ដែលជាទីតាំងអង្គការជីវិតធម្មជាតិនៅកម្ពុជាអនុវត្តគម្រោងឥណទានកាបូនលំផាត់ (Lomphat REDD+) ក្នុងគោលបំណងចូលរួមការពារទីជម្រកសំខាន់ៗ។

យ៉ាងណាមិញ ក្រុមការងារយើងក៏បានសង្កេតឃើញថា មានកត្តារំខានមួយចំនួនដល់ការបន្តពូជរបស់សត្វក្រៀលដូចជា ការរំខានដោយមនុស្សចូលព្រៃប្រមូលអនុផលព្រៃឈើ និងការរំខានពីសត្វព្រៃ។ ជាក់ស្ដែងក្នុងរដូវបន្តពូជឆ្នាំ២០២៥នេះ សំបុកសត្វក្រៀលមួយសំបុកត្រូវបានបរាជ័យដោយសារមានការចូលស៊ីពងដោយសត្វជ្រូកព្រៃ។

សូមចូលរួមការពារសត្វក្រៀលដែលកំពុងរងគ្រោះឈានទៅជិតផុតពូជនិងទីជម្រករបស់វានៅដែនជម្រកសត្វព្រៃលំផាត់ទាំងអស់គ្នា។

ពាក្យសម្គាល់៖