បរិច្ចាក
ព័ត៌មាន

ការពង្រឹងសមត្ថភាពគណៈកម្មការស្រូវមិត្តក្រៀល

នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៦ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានរៀបចំកិច្ចប្រជុំ និងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងក្រុមគណៈកម្មការស្រូវមិត្តក្រៀល និងការកត់ត្រាកំណត់ហេតុកសិកម្ម» នៅការិយាល័យតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត ដោយមានការចូលរួមពីសមាជិកគណៈកម្មការចំនួន ១២ រូប មកពីភូមិកោះចម្ការ អន្លង់ព្រីង ជ្រេស និងភូមិកោះត្នោត។

សកម្មភាពនេះផ្តោតសំខាន់លើ៖

– ការច្របាច់បញ្ចូលគណៈកម្មការ៖ រួមបញ្ចូលគណៈកម្មការក្រុមផលិតស្រូវម្លិះក្រហមនៃស្រូវមិត្តក្រៀល ជាមួយគណៈកម្មការដែលមានស្រាប់ ដើម្បីពង្រឹងការសម្របសម្រួល ការទំនាក់ទំនង និងកិច្ចសហការរវាងកសិករនៅក្នុងភូមិទាំងបួន។

– ការពិនិត្យតួនាទី និងការទទួលខុសត្រូវ៖ ពិនិត្យឡើងវិញនូវភារកិច្ចរបស់គណៈកម្មការ រួមមាន ការគាំទ្រការផលិតស្រូវប្រកបដោយចីរភាព ការតាមដានសកម្មភាពកសិកម្ម ការទំនាក់ទំនងជាមួយក្រុមការងារគម្រោង និងការលើកកម្ពស់ការអនុវត្តតាមស្តង់ដារស្រូវមិត្តក្រៀល។

– ការបណ្តុះបណ្តាលបច្ចេកទេស៖ ពង្រឹងសមត្ថភាពគណៈកម្មការ ដើម្បីបង្រៀនកសិករក្នុងការប្រើប្រាស់សៀវភៅកំណត់ត្រាកសិកម្ម ដើម្បីកត់ត្រាព័ត៌មានសំខាន់ៗ ដូចជា ព័ត៌មានផ្ទាល់ខ្លួន ការរៀបចំដី ការប្រើប្រាស់ពូជ និងជី ការគ្រប់គ្រងសត្វល្អិត និងជំងឺ កម្លាំងពលកម្ម ថ្លៃដើមផលិតកម្ម ការប្រមូលផល និងការលក់ផលិតផល។

នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មការទាំងអស់បានអនុវត្តជាក់ស្តែង និងពិភាក្សាជាក្រុមលើការបំពេញសៀវភៅកំណត់ត្រាកសិកម្មឱ្យបានត្រឹមត្រូវ ក្រោមការសម្របសម្រួលពីមន្ត្រីជំនាញនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា។

តាមរយៈការរួមបញ្ចូលគណៈកម្មការកសិករ និងការពង្រឹងជំនាញកត់ត្រាព័ត៌មាននេះ គណៈកម្មការទទួលបានសមត្ថភាពកាន់តែប្រសើរក្នុងការធ្វើការរួមគ្នា កែលម្អការគ្រប់គ្រងដីស្រែ និងគាំទ្រការផលិតស្រូវប្រកបដោយចីរភាព ព្រមទាំងរួមចំណែកដល់ការអភិរក្សសត្វក្រៀល និងទីជម្រកធម្មជាតិរបស់ពួកវាផងដែរ។

ពាក្យសម្គាល់៖
,