បរិច្ចាក
ព័ត៌មាន

ត្រពាំងថ្មីមួយត្រូវបានបញ្ចប់សកម្មភាពជីកស្តារជាស្ថាពរ

អត្ថបទដោយ៖ ហ៊ឹម ឃុននី

ត្រពាំងនេះនឹងផ្តល់ជាប្រយោជន៍ដើម្បីពង្រឹងដល់កិច្ចការងារអភិរក្ស និងធានាឲ្យបាននូវប្រភពទឹក ក៏ដូចជាទីតាំងរកចំណីសម្រាប់សត្វព្រៃជាពិសេសក្រៀលនិងត្រយងយក្ស ក្នុងអំឡុងរដូវប្រាំង ដែលជាពេលវេលាមានភាពប្រឈមខ្ពស់បំផុតសម្រាប់ការរស់រានមានជីវិត។

សកម្មភាពជីកស្តារនេះ កើតឡើងដោយមានការចូលរួមសហការពីសំណាក់ក្រុមហ៊ុនចំការចេក (THACO AGRI) ដោយក្រុមហ៊ុនបានស្ម័គ្រចិត្តធ្វើសម្បទាននូវផ្ទៃដីទំហំ ២៥ហិកតា ដើម្បីបម្រើដល់សកម្មភាពគាំពារបរិស្ថាន និងការការពារធនធានធម្មជាតិ។

ការជីកស្តារត្រពាំងនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនផ្សេងទៀត ដែលមានចែងក្នុងផែនការគ្រប់គ្រងរយៈពេលប្រាំឆ្នាំ សម្រាប់ការគ្រប់គ្រងទីតាំងដែលបានរក្សាទុកដោយក្រុមហ៊ុន។ ផែនការនេះមានគោលបំណងរួម ក្នុងការការពារ និងស្តារឡើងវិញនូវធនធានធម្មជាតិ តាមរយៈវិធានការជាច្រើនដូចជា ការការពារទីជម្រកធម្មជាតិ ការស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី ការអនុវត្តច្បាប់ ការអង្កេតតាមដានសត្វព្រៃក៏ដូចជាការជម្រុញឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធផងដែរ។
សូមអរគុណ Oxfam Fair ForAll ដែលគំាទ្រហិរញ្ញវត្ថុដល់សកម្មភាពនេះ។

ពាក្យសម្គាល់៖