បរិច្ចាក
ព័ត៌មាន

អបអរសាទរទិវាតំបន់ដីសើមជាតិ និង ពិភពលោក


អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)បានចូលរួមជាមួយនាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាននិងអង្គការដៃគូជាច្រើនទៀតរៀបចំពិធីអបអរសាទរទិវាតំបន់ដីសើមជាតិ និងពិភពលោក ក្រោមប្រធានបទ «តំបន់ដីសើម និងចំណេះដឹងតាមបែបប្រពៃណី៖ សាទរបេតិកភណ្ឌវប្បធម៌របស់យើង» នាថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។កម្មវិធីនេះប្រព្រិត្តទៅក្រោមអធិបតេយភាព ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ជា វ៉ាន់ចាន់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថាន រដ្ឋបាលខេត្តកំពង់ធំ អង្គការដៃគូពាក់ពន្ធ័ ធអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណ ៣០០ នាក់។

ការប្រារព្ធទិវាតំបន់ដីសើមជាតិ និងពិភពលោក ឆ្នាំ២០២៦ នេះ ត្រូវបានចាត់ទុកថា ជាវេទិកាសំខាន់មួយ សម្រាប់បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល អង្គការដៃគូ និងសហគមន៍មូលដ្ឋាន ក្នុងការអភិរក្ស និងគ្រប់គ្រងតំបន់ដីសើម ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងការរក្សាបេតិកភណ្ឌធម្មជាតិ និងវប្បធម៌សម្រាប់មនុស្សជំនាន់ក្រោយ។

ពាក្យសម្គាល់៖