បរិច្ចាក
ព័ត៌មាន

សិក្ខាសាលាថ្នាក់ជាតិស្តីពីការដាក់បញ្ជូលតំបន់ស្នូលស្ទឹងសែនជាតំបន់រ៉ាមសារ

នៅថ្ងៃទី31 ខែតុលា ឆ្នាំ2017 នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាបនៃក្រសួងបរិស្ថាន និងអង្គការជីវិតសត្វស្លាបអន្តរជាតិរបស់កម្ពុជា​ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពីការដាក់បញ្ជូលតំបន់ស្នូលស្ទឹងសែនជាតំបន់រ៉ាមសារ ដោយទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីក្រសួងបរិស្ថានជប៉ុន និងអង្គការជីវិតសត្វស្លាបអន្តរជាតិជប៉ុន ។  សិក្ខាសាលានេះដែរត្រូវបានរៀបចំឡើងនៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ

ដោយមានការខិតខំប្រឹងប្រែងពីគ្រប់ភាគីទាំងអស់យើងបានឈានដល់ការឯកភាពគ្នាដើម្បីដាក់បញ្ជូលតំបន់ស្នូលស្ទឹងសែននិងតំបន់ជុំវិញអោយជាតំបន់រ៉ាមសារ។  ក្រសួងបរិស្ថាននឹងបន្ត ដើម្បីទទួលបានការអនុម័តចុងក្រោយពីទីស្តីការគណៈរដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីក្នុងការដាក់បញ្ជូលតំបន់ស្នូលស្ទឹងសែនជាតំបន់រ៉ាមសារ។

សមាជិកក្រុមប្រឹក្សាភិបាល លោក ប៊ូ វរសក្ស (រូបទីបួនពីខាងឆ្វេង) តំណាងឱ្យអង្គការជីវិតធម្មជាតិនៅកម្ពុជា ក្នុង សិក្ខាសាលា នៅថ្ងៃទី 31 ខែតុលា ។

តំបន់ស្នូលស្ទឹងសែន (មើលផែនទីខាងក្រោម)  គឺជាផ្នែកមួយនៃឋបនីយជីវមណ្ឌលបឹងទន្លេសាប (TSBR) ។ តំបន់លិចទឹក និងប្រព័ន្ធទន្លេមេគង្គដ៏សម្បូរបែបរបស់ប្រទេសនេះ បានផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជានិងសេដ្ឋកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ ផលពីការនេសាទដ៏សំបូរបែបធ្វើឱ្យវាក្លាយជាផ្នែកមួយនៃតំបន់ផលិតនេសាទកំពូលទាំង 4 នៅលើពិភពលោក ក៏ដូចជាប្រភពនៃប្រូតេអ៊ីនជាង 70%  អោយដល់ប្រជាជនកម្ពុជា។ 

ផែនទីទិដ្ឋភាពទូទៅនៃតំបន់ដីសើមទន្លេសាប

ទន្លេសាបជាប្រភពនៃការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាជាច្រើន © អង្គការជីវិតធម្មជាតិនៅកម្ពុជា 2017

ដើម្បីការពារតំបន់នេះឱ្យកាន់តែប្រសើរឡើងពីការគំរាមកំហែង​ អង្គការជីវិតសត្វស្លាបអន្តរជាតិរបស់កម្ពុជា (BirdLife International) បានកំណត់តំបន់សត្វសំខាន់ ៗ (IBA) ចំនួន១១ នៅជុំវិញទន្លេសាបដើម្បីការពារប្រភេទសត្វស្លាប 225 ប្រភេទ រួមមាន អកត្រីក្បាលប្រផេះ (Ichthyophaga ichthyaetus) ស្មោញ(Anhinga melanogaster) និង សត្វស្លាប 17 ក្នុងចំណោមទាំងនោះ ត្រូវបានគំរាមកំហែង​ និងជិតផុតពូជនៅទូទាំងពិភពលោកដូចជា រនាលស (Mycteria cinerea) ។ 

ទន្លេសាបជាជម្រកនៃប្រភេទសត្វសំខាន់ៗជាច្រើនប្រភេទ

ដោយមានការកើនឡើងនៃកត្តាគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីបឹងទន្លេ  យើងបានខិតខំប្រឹងប្រែងទាក់ទងជាមួយភាគគីពាក់ព័ន្ធដទៃទៀតក្នុងការលើកកម្ពស់សមត្ថភាពអភិរក្សរបស់ខ្លួន និងដាក់បញ្ជូលជាតំបន់ដីសើមអន្តរជាតិដ៏សំខាន់ (ដែលត្រូវបានគេហៅថាតំបន់រ៉ាមសារ) ។ តំបន់រ៉ាមសារគឺជាតំបន់អភិរក្សដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ថាជាតំបន់មានប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ និងធនធានធម្មជាតិដ៏កម្រ។ ដូច្នេះអង្គការជីវិតធម្មជាតិនៅកម្ពុជា មានភាពរីករាយក្នុងការរួមចំណែកក្នុងការងារនេះហើយជឿជាក់ថាការទទួលស្គាល់នេះគឺជាជំហានឆ្ពោះទៅមុខមួយដ៏មានឥទ្ធិពលសម្រាប់អង្គការ និង​ ដៃគូអភិរក្សដទៃទៀតក្នុងការគាំទ្រការអភិវឌ្ឍប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសកម្ពុជា។

បុគ្គលិកក្រសួងបរិស្ថានកម្ពុជានិងបុគ្គលិកអង្គការជីវិតធម្មជាតិនៅកម្ពុជា នៅក្នុងសិក្ខាសាលា

ដូច្នេះអង្គការជីវិតធម្មជាតិនៅកម្ពុជាមានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមរៀបចំសិក្ខាសាលាថ្នាក់ជាតិ នេះ។ យើងត្រូវបានជំរុញទឹកចិត្តយ៉ាងខ្លាំង ដើម្បីបន្តកសាងអនាគតប្រកបដោយនិរន្តរភាពសម្រាប់យើងទាំងអស់គ្នា។ 

ពាក្យសម្គាល់៖
, ,