ត្រពាំងនៅដែនជម្រកសត្វព្រៃលំផាត់ដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រសត្វជិតផុតពូជ
អត្ថបទដោយ៖ មុត ស្រីមុំ

ត្រពាំងចំនួន ២៤ ដែលមានទីតាំងក្នុងតំបន់គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានជ្រើសរើសដើម្បីស្តារនិងពិនិត្យតាមដានជីវចម្រុះ។

ទិន្នន័យអង្កេតតាមដានបឋម ក្នុងខែមករានិងកុម្ភៈមកន្លងទៅបានបង្ហាញពីភាពវិជ្ជមានសម្រាប់ជីវចម្រុះ ជាពិសេសវត្តមានប្រភេទសត្វស្លាបដែលកំពុងរងការគំរាមកំហែងជាសាកល ដោយពឹងផ្អែកលើប្រភពទឹកតាមត្រពាំងទាំងនេះក្នុងរដូវប្រាំង។

ត្រពាំងជីកស្តារចំនួន ១៩ និង ត្រពាំងធម្មជាតិចំនួន ២ ត្រូវបានពិនិត្យតាមដានដោយផ្ទាល់ និងការពិនិត្យតាមដានដោយកាមេរ៉ាស្វ័យប្រវត្តិ។ កាមេរ៉ាស្វ័យប្រវត្តិត្រូវបានដាក់នៅទីតាំងត្រពាំងនារដូវប្រាំងចាប់ពី ខែធ្នូ ដល់ ខែឧសភា។ កាមេរ៉ាស្វ័យប្រវត្តិទាំងអស់ត្រូវបានកំណត់ដើម្បីកត់ត្រាកាលបរិច្ឆេទ និង ពេលវេលាដោយស្វ័យប្រវត្តិ ហើយដំណើរការ ២៤ ម៉ោងក្នុងមួយថ្ងៃ។

ជាលទ្ធផលក្នុងកត់ត្រាក្នុងខែមករានិងកុម្ភះឆ្នាំ២០២៦ យើងបានកត់ត្រាសត្វព្រៃចំនួន ៣៤ ប្រភេទពីត្រពាំងទាំង២៤នេះ រួមទាំងសត្វស្លាប សត្វក្រចកជើងជំពាម អំបូរ ពានរ និងប្រភេទសត្វល្មូន។ ប្រភេទសត្វចំនួនពីរត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជបំផុត(ត្រយងយក្ស និងត្រយងចង្កំកស) បីប្រភេទជាប្រភេទសត្វជិតផុតពូជ(សត្វក្ងោក ស្វាព្រាម និងសត្វស្វាត្រោស) បីប្រប្រភេទជាប្រភេទសត្វកំពុងរងគ្រោះ(សត្វក្រៀល ខ្ទីងនិងប្រើស) និង ពីរប្រភេទទៀត ជាប្រភេទសត្វជិតរងការគំរាមកំហែង(សត្វត្រដក់តូច និងកុកពាក់អំបោះ)។

គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ចូលរួមអភិរក្សប្រភេទសត្វព្រៃ និង ស្តារទីជម្រករបស់ពួកវា។
សូមចូលរួមគាំទ្រដល់ក្រសួងបរិស្ថានក្នុងកិច្ចការពារដែនជម្រកសត្វព្រៃលំផាត់!





