បរិច្ចាក
ព័ត៌មាន

ថែរក្សាអ្វីដែលយើងបានដាំដុះ

អត្ថបទដោយ៖ រឿន វ៉ាន់ថេត និង វ៉ន គង្គារ


បន្ទាប់ពីការដាំកូនឈើបានជោគជ័យនៅដើមឆ្នាំ2025 ការយកចិត្តទុកដាក់របស់យើងឥឡូវនេះគឺការពារ និងថែរក្សាកូនឈើទាំងនេះ

ក្រោមការឧបត្ថម្ភរបស់គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់នៅខែធ្នូ ឆ្នាំ២០២៥ អង្គការជីវិតធម្មជាតិនៅកម្ពុជា(NLC) រួមជាមួយមន្ត្រីឧទ្យានដែនជម្រកសត្វព្រៃលំផាត់ សហគមន៍មូលដ្ឋាន និងអ្នកស្ម័គ្រចិត្តល្បាតសហគមន៍បានរួមគ្នាកាត់ស្មៅ និងសម្អាតនៅក្នុងកន្លែងដាំស្តារព្រៃឡើងវិញ។ សកម្មភាពទាំងនេះមានសារៈសំខាន់ក្នុងការកាត់បន្ថយហានិភ័យភ្លើងឆេះព្រៃក្នុងរដូវប្រាំង និងជួយឲ្យកូនឈើមានឱកាសលូតលាស់បានល្អប្រសើរឡើង ដោយកាត់បន្ថយការប្រកួតប្រជែងស្រូបទឹក និងសារធាតុចិញ្ចឹម។

សូមជំរាបជូនថា នៅខែមិថុនា និងខែកក្កដា ឆ្នាំ២០២៥ យើងបានដាំស្តារតំបន់ព្រៃលើផ្ទៃដីលើសពី ១០ ហិកតា នៅតំបន់អូញ៉ាវ និងស្រែជ្រៃនៃដែនជម្រកសត្វព្រៃលំផាត់ខេត្តរតនគិរីនិងមណ្ឌលគិរី។ ប៉ុន្តែការងាររបស់យើងមិនបានបញ្ឈប់ត្រឹមតែការដាំកូនឈើនោះទេ យើងប្តេជ្ញាធានាថា កូនឈើទាំងនេះនឹងលូតលាស់ទៅជាព្រៃដែលមានសុខភាពល្អសម្រាប់អ្នកជំនាន់ក្រោយ។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិកសហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ សម្រាប់ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តក្នុងការការពារបេតិកភណ្ឌធម្មជាតិរបស់យើង ទោះបីជាប្រឈមនឹងលក្ខខណ្ឌអាកាសធាតុលំបាកយ៉ាងណាក៏ដោយ។

ពាក្យសម្គាល់៖