ស្រូវរបស់កសិករ ១៣៤ គ្រួសារនៅតំបន់គម្រោងរេដបូកលំផាត់ទទួលបានការបញ្ជាក់ជាស្រូវសរីរាង្គ
អត្ថបទដោយ៖ មហា កុម្ភៈ

ក្រោមការគាំទ្រហិរញ្ញវត្ថុរបស់គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់និង Oxfam in Cambodia ក្នុងរដូវកាលច្រូតកាត់ឆ្នាំ២០២៥ កន្លងទៅនេះ កសិករគោលដៅចំនួន១៣៤ ក្នុងចំនោម ៣៦៧ គ្រួសារនៅក្នុងភូមិចំនួន៦នៃគម្រោងដែនជម្រកសត្វព្រៃលំផាត់ ទទួលបានការបញ្ជាក់ថាបានផលិតជោគជ័យនៅស្រូវសរីរាង្គ និងបានលក់បានស្រូវសរុបសរុបចំនួន ២៨៧.៧៧ តោន ជូនក្រុមហ៊ុនអាយប៊ីសរាយ។

ទោះបីជាតម្លៃស្រូវនៅលើទីផ្សារធ្លាក់យ៉ាងណា កសិករគម្រោងស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃក៏នៅតែទទួលបានតម្លៃថ្លៃជាងទីផ្សារពី ៥០% ទៅ៦០% (ពោលគឺ១១៤០ ទៅ១៥០០ រៀលក្នុង១គីឡូក្រាម) ដោយសារពួកគាត់បានគោរពគោលការណ៍យ៉ាងខ្ជាប់ខ្ជួនដោយមិនប្រើសារធាតុគីមីគ្រប់ប្រភេទ និងមិនប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។
គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់មិនត្រឹមតែចូលរួមការពារព្រៃឈើនិងសត្វព្រៃប៉ុណ្ណោះទេតែបានចូលរួមយ៉ាងសកម្មក្នុងការបង្កើនជីវិភាពរបស់សហគមន៍ផងដែរ។


