បរិច្ចាក
ព័ត៌មាន

អាហារដ្ឋានត្មាតនៅតំបន់រេដបូកដែនជម្រកសត្វព្រៃលំផាត់ស្វាគមន៍សត្វត្មាតភ្លើងជាប្រចាំ

អត្ថបទដោយ៖ ហ៊ឹម ឃុននី

ដែនជម្រកសត្វព្រៃលំផាត់ គឺជាទីតាំងដ៏មានសារៈសំខាន់បំផុតមួយ ដែលផ្តល់ជាជម្រកសម្រាប់សត្វព្រៃកម្រៗនិងជិតផុតពូជជាច្រើនប្រភេទ សត្វត្មាតភ្លើងគឺជាសត្វមួយក្នុងចំណោមសត្វទាំងនោះ។ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាង អង្គការជីវិតធម្មជាតិនៅកម្ពុជា និងក្រសួងបរិស្ថាន យើងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាដល់ការរស់រានរបស់សត្វព្រៃ ព្រមទាំងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានផងដែរ។

ក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងអភិរក្សនានា កម្មវិធី អាហារដ្ឋានត្មាតដែលទទួលបានគំាទ្រហិរញ្ញវត្ថុពីគម្រោងរេដបូកលំផាត់ដែនជម្រកសត្វព្រៃលំផាត់ត្រូវបានរៀបចំជាប្រចាំពោលគឺក្នុងមួយខែយើងផ្តល់គោមួយក្បាលសំរាប់ជាអាហារបន្ថែមដល់សត្វត្មាតភ្លើង។

ក្នុងខែមករា ឆ្នាំ២០២៦នេះអាហារដ្ឋានយើងស្វាគមន៍សត្វត្មាតភ្លើងចំនួន៣ក្បាលនិងកុកពាក់អំបោះ២ក្បាល។
គម្រោងរេដបូកមិនត្រឹមតែចូលរួមការពារព្រៃឈើទេតែគឺបានជួយគាំទ្រដល់ការរស់រានមានជីវិតរបស់សត្វត្មាតជិតផុតពូជនៅក្នុងតំបន់ទេសភាពនេះផងដែរ។
ការការពារដែនជម្រកសត្វព្រៃលំផាត់ គឺជាវិធានការចាំបាច់ក្នុងការអភិរក្សសត្វព្រៃកម្រៗ ដើម្បីរក្សាបាននូវតុល្យភាពឋានប្រព័ន្ធ និងអនាគតប្រកបដោយចីរភាពសម្រាប់ធម្មជាតិ និងមនុស្សជំនាន់ក្រោយ។

ពាក្យសម្គាល់៖
,