គម្រងរេដបូកដែនជម្រកសត្វព្រៃលំផាត់ចូលរួមកែលម្អហេដ្ឋារចនាសម្ព័នមូលដ្ឋាន
អត្ថបទដោយ៖ វ៉ន គង្គារ

គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ដែលអនុវត្តដោយអង្គការជីវិតធម្មជាតិនៅកម្ពុជាបានគាំទ្រថវិកាសំរាប់ជួសជុល និងកែប្រែអគារទីស្នាក់ការចាស់ ឱ្យក្លាយទៅជា “ផ្ទះបាយ និងកន្លែងទទួលទានអាហារ” នៅទីស្នាក់ការកណ្តាលនៃដែនជម្រកសត្វព្រៃលំផាត់រតនគិរី។

បន្ទាប់ពីបញ្ចប់ការជួលជុលនាដើមខែមករាកន្លងមក សមិទ្ធផលដែលសម្រេចបាននេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាព និងទីតាំងធ្វើការរបស់មន្ត្រីឧទ្យានុរក្សដែលជាកម្លាំងស្នូលក្នុងការគ្រប់គ្រងនិងការពារព្រៃឈើនិងសត្វព្រៃអោយបានគង់វង្ស។ ផ្ទះបាយ និងកន្លែងទទួលទានអាហារ អាចប្រើប្រាស់សំរាប់ទទួលបដិសណ្ឋារកិច្ចភ្ញៀវនិងជាកន្លែងប្រជុំបណ្តុះបណ្តាលបានក្នុងករណីចាំបាច់ផងដែរ។
គម្រោងរេដបូកចូលរួមការពារព្រៃឈើនិងសត្វព្រៃនិងលើកកម្ពស់សុខុមាលភាពរបស់ឧទ្យានរុក្ស។

