គម្រងរេដបូកប្រែមុខមាត់ដែនជម្រកសត្វព្រៃលំផាត់លើកទីមួយក្នុងប្រវត្តិសាស្រ្តអូរវាក់មានស្ពានឆ្លងកាត់
អត្ថបទដោយ៖ វ៉ន គង្គារ

ស្ថិតនៅចំកណ្ដាលព្រៃនៃដែនជម្រកសត្វព្រៃលំផាត់ ភូមិសាស្ត្រខេត្តមណ្ឌលគិរី ការធ្វើដំណើរឆ្លងកាត់អូររវាក់ ធ្លាប់ជាឧបសគ្គយ៉ាងខ្លាំងសម្រាប់មន្ត្រីឧទ្យានុរក្ស និងសហគមន៍ ជាពិសេសនៅក្នុងរដូវវស្សានាពេលដែលទឹកឡើងខ្លាំង។
នៅពេលនេះ ក្រោមការគាំទ្រពីគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ ស្ពានឈើថ្មីប្រវែង៣០ម៉ែត្រត្រូវបានសាងសង់រួចរាលជាស្ថាពរ ស្ពាននេះនឹងក្លាយជាមធ្យោបាយដ៏សំខាន់សម្រាប់ជួយឱ្យមន្ត្រីល្បាត និងសហគមន៍ ឆ្លងកាត់បានយ៉ាងងាយស្រួល។ សមិទ្ធផលនេះនឹងជួយបង្កើនប្រសិទ្ធភាពក្នុងការការពារព្រៃឈើ និងសត្វព្រៃបានគ្រប់រដូវកាល ព្រមទាំងធានាសុវត្ថិភាពដល់ក្រុមការងារក្នុងពេលបំពេញបេសកកម្ម។

ទោះជាយ៉ាងណាក៏ដោយ យើងសង្ឃឹមយ៉ាងមុតមាំថា ការប្រើប្រាស់ស្ពាននេះនឹងបម្រើដល់គោលដៅនៃការបំពេញបេសកកម្មតែប៉ុណ្ណោះ ហើយយើងប្តេជ្ញាធានាថាវានឹងមិនក្លាយជាមធ្យោបាយសម្រួលដល់សកម្មភាពបទល្មើសនោះឡើយ។
យើងខ្ញុំសូមថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលបានជួយសម្រួលដល់ការសាងសង់ស្ពាននេះ ដើម្បីបន្តកិច្ចការអភិរក្សធនធានធម្មជាតិរបស់យើងឱ្យបានគង់វង្ស!

